ឃា..ត់ខ្លួនជនស..ង្ស័យប្រុសចំនួន១នាក់ ដែលយកដុំឥតគប់ទៅលើជនរងគ្រោះ បណ្តាលបែកក្បាលរឿងឈ្លោះប្រកែកគ្នាវ៉ៃទៅវិញទៅមក អាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនជនសង្ស័យមួយនាក់តាមនិតិវិធី

បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យ១នាក់ដែលយកដុំឥតគប់ទលើជនរងគ្រោះបណ្តាលបែកក្បាលរឿងឈ្លួសប្រកែកគ្នាវ៉ៃទៅវិញទីមកត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ លឿង ភ័ណ្ឌ ភេទប្រុសអាយុ៣០ឆ្នាំភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្របន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានបង្កហឹង្សាដោយវ៉ៃតប់គ្នាបណ្តាលជនរងគ្រោះម្នាក់របួសបែកក្បាលហូរឈាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ឃាត់ខ្លួនបង្កឈ្មោះ លឿង ភ័ណ្ឌ និងដកហូតវត្ថុតាងបង្កមានដុំឥត១ដុំនិងដុំថ្ម១ដុំជនរងគ្រោះបញ្ជូនទៅមន្ទីពេទ្យដែលកើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នៅចំណុចក្រោយកាស៊ីណូផារ៉ាមិចស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបង្កហឹង្សាត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពគឺមូលហេតុវ៉ៃទៅជនរងគ្រោះព្រោះឈ្លួសប្រកែកគ្នាហើយវ៉ៃទៅវិញទៅមកទើបទាញដុំឥតនិងដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលរបួសបែក្បាលក្រោយសាកសួរត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង