ជនជាតិថៃ ៣នាក់ បញ្ជូនទៅស្រុកវិញ បន្ទាប់មកស្នាក់នៅខុសច្បាប់ រកការងារធ្វើនៅកម្ពុជា
ខេត្តបន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតសហការជាមួយមន្ត្រីជំនាញបណ្ដេញជនជាតិថៃប្រុស ស្រី៣នាក់ចេញពីកម្ពុជា បន្ទាប់ពីឆ្លងដែនខុសច្បាប់មករកការងារធ្វើនៅ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ។
សមត្ថកិច្ចបញ្ជាក់ថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំង ការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកអនុសេនីយ៍ទោ កោ ពាក់ឡុង ឋានៈមន្ត្រី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៣នាក់ ស្រី ០១នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ។
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក WALAI DAMTHIP ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១១ និង ៣០នាទី.នាថ្ងៃដដែល ៕