ត្រីរាជមួយក្បាល ទម្ងន់ ៣០ គ.ក្រ ត្រូវបានប្រលែងចូលទន្លេវិញដោយសុវត្ថិភាព
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាល ដែលមានទម្ងន់ ៣០គីឡូក្រាម និងមានប្រវែងដងខ្លួនសរុប ១៣៣សង់ទីម៉ែត្រ ចាប់បាននៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្រុមការងារយើងបានពាក់ស្លាកសញ្ញា និងបានលែងចូលទន្លេវិញប្រកបដោយសុវត្ថិភាព ៕