ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយថ្មើរជើង បណ្ដាលឲ្យរងរបួសធ្ង..ន់ មនុស្សចំនួន ០៣នាក់ស្រីពីរនាក់ ប្រុស ម្នាក់
ស្រុកស្អាង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយថ្មើរជើង បណ្ដាលឲ្យរងរបួសធ្ងន់ មនុស្សចំនួន ០៣នាក់ស្រីពីរនាក់ប្រុសមួយនាក់។
កើតហេតុនៅថ្ងៃអាទិត្យ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុង ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាscoopy ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1L A 3786 បើកបរដោយឈ្មោះ ដន ភារ៉េត ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ:កម្មកររោងចក្រ និងរួមដំណើរដោយឈ្មោះ ដន ស្រីណាក់ ភេទស្រី អាយុ២៥ឆ្នាំមុខរបរ កម្មការិនីរោងចក្រ (មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់) អ្នកទាំងពីរមានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកអ្នកថ្មើជើងម្នាក់ឈ្មោះ យ៉ែម យ៉ា ភេទស្រីអាយុ៧៦ឆ្នាំ មុខរបរ ជរា មានទីលំនៅភូមិពាមសាលា ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ដែលកំពុងដើរឆ្លងផ្លូវពីកើតទៅលិចក្នុងស្ថានភាពងងឹត។ក្រោយពេលបុករួចហើយធ្វើឱ្យអ្នកថ្មើរជើងរងរបួសធ្ងន់។ ចំណែកអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ដែរ។
ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ចំណែកអ្នករងរបួសទាំង០៣ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញរៀងៗខ្លួន។
ករណីនេះ បណ្ដាលមកពីបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនមានការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័ ។
ចំណែកអ្នកថ្មើរជើងដើរឆ្លងផ្លូវក្នុងស្ថានភាពយប់ងងឹតមិនមានភ្លើងបំភ្លឺ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕