ឃា..ត់ខ្លួនជនស..ង្ស័យម្នាក់ ករណីរំលោភ បានសម្រេចជាច្រើនដង នៅផ្ទះរបស់ជនសង្ស័យ ភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
អង្គស្នួល ៖ ករណីៈ រំលោភសេពសន្ធវៈមានស្ថានទម្ងន់ទោសទាក់ទងនិងអាយុជនរងគ្រោះ
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ទីកន្លែងកើតហេតុ នៅផ្ទះរបស់ជនសង្ស័យ ភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ធឿន ចន្ធូ ភេទស្រី កើតថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៧(៨ឆ្នាំ ៨ខែ ៥ថ្ងៃ) ជនជាតិខ្មែរ រស់នៅភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ជនសង្ស័យ ឃាត់ខ្លួន០៥.០១.២០២៥ ឈ្មោះ គល់ រុន ហៅ ប៉ាក់ រុន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន) គ្មានសារធាតុញៀនក្នុងទឹកនោម – )។
វត្ថុតាងចាប់យក៖ ទូរស័ព្ទមួយម៉ាកTECNOពណ៌ទឹកប៊ិច (របស់ជនសង្ស័យបើករឿងឲ្យជនរងគ្រោះមើល) ។ បំភ្លឺរបស់ជនរងគ្រោះត្រូវជនសង្ស័យ រួមភេទបានសម្រេចជាច្រើនដង។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងជាមួយមិត្តភក្ដិនៅសាលារៀនបឋមសិក្សាជង្រុក រហូតដល់ម៉ោងកើតហេតុជនរងគ្រោះបានដើរទៅផ្ទះវិញដល់ចំណុចខាងមុខផ្ទះរបស់ជនសង្ស័យ ស្រាប់តែជនសង្ស័យបានហៅជនរងគ្រោះចូលក្នុងផ្ទះ ដោយឲ្យជនរងគ្រោះអង្គុយលើអង្រឹងជាមួយខ្លួននឹងមើលទូរស័ព្ទ បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពយកដៃលេងប្រដាប់ភេទជនរងគ្រោះ និងយកប្រដាប់ភេទខ្លួនដាក់ញុលៗប្រដាប់ភេទជនរងគ្រោះរហូតបានសម្រេចខ្លួនឯង ក្រោយពីធ្វើសកម្មភាពបានសម្រេចហើយជនសង្ស័យបានឲ្យប្រាក់ទៅជនរងគ្រោះចំនួនមួយពាន់ប្រាំរយរៀល និងនិយាយគម្រាមទៅជនរងគ្រោះថា បើប្រាប់គេឲ្យដឹងរឿងនេះនឹងសម្លាប់ចោល ហើយជនរងគ្រោះក៏ដើរទៅផ្ទះវិញ។
រហូតដល់ថ្ងៃទី០៤ខែមករាឆ្នាំ២០២៥ នៅវេលាម៉ោងប្រហែលដប់ប្រាំរសៀលជនរងគ្រោះបានប្រាប់ទៅជីដូនឈ្មោះ ត្រោក ថែន ថាខ្លួនឈឺគូថណាស់ ទើបជីដូនបាននិយាយលួងលោម ជនរងគ្រោះក៏ប្រាប់រឿងរាវពីសកម្មភាពរបស់ជនសង្ស័យរំលោភខ្លួន។
រហូតដល់ថ្ងៃទី០៥ ខែមករាឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលម្កាក់ បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះហើយកម្លាំងប៉ុស្ដិ៍បានហៅជនសង្ស័យសួនាំ ទើបជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពយកដៃលេងប្រដាប់ភេទ និងយកប្រដាប់ភេទខ្លួនញុលៗប្រដាប់ភេទរបស់ជនរងគ្រោះរហូតបានសម្រេចខ្លួនឯង ហើយខ្លួនបានធ្វើសកម្មភាពបែបនោះដាក់ជនរងគ្រោះចាប់ពីអំឡុងខែតុលាឆ្នាំ២០២៤មករហូតដល់ពេលបច្ចុប្បន្ននេះបានសម្រេចជាច្រើនលើក។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕