អាជ្ញាធរនិងសមត្ថកិច្ច កំពុងអន្តរាគមន៍សួរនាំ សម្របសម្រួលជួយស្រ្តីជនជាតិម្នាក់ ដែលចង់ត្រឡប់ទៅស្រុកកំណើត

អាជ្ញាធរនិងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ មករា ២០២៥ កំពុងអន្តរាគមន៍សួរនាំ សម្របសម្រួលជួយស្រ្តីជនជាតិម្នាក់ដែលចង់ត្រឡប់ទៅស្រុកកំណើត។

ការជួយអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីបានឃើញស្ត្រីខាងលើបានស្វែងរកជំនួយពីសមត្ថកិច្ច ដើម្បីបានវិលត្រឡប់ទៅស្រុកចិនវិញ។

ស្ត្រីជនជាតិចិនរូបនេះត្រូវគេប្រទះឃើញ នៅចំណុចក្បែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ យប់ថ្ងៃទី 4 ខែមករាឆ្នាំ 2025។

តាមសេចក្តីសម្ភាសដោយបណ្ដាញសារព័ត៌មានអនឡាញក្នុងស្រុកមួយបញ្ជាក់ថា គាត់មកពីក្វាងស៊ី ប្រទេសចិន ធ្វើការងារនៅកាស៊ីណូមួយកន្លែងនៅក្រុងព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង