បង្ក្រាបទីតាំងល្បែងស៊ីសង ឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់ និងរឹបអូសសម្ភារៈល្បែងស៊ីសងមួយចំនួន

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលបង្ក្រាបទីតាំងល្បែ.ងស៊ីសងឃាត់ខ្លួនអ្នកញៀ.នល្បែ.ងចំនួន៤នាក់ និងរឹបអូសសម្ភារៈល្បែ.ងស៊ីសងមួយចំនួន នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។

ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានមានទីតាំងល្បែ.ងស៊ីសងប្រភេទលេងបៀ អាប៉ោង ដែលលេងដុសស្លែរមិនញញើតអាជ្ញាធរដែលបានណែនាំរាប់ភ្លេចនៅលេងផ្កើន ទើបកម្លាំងនគរបាលជំនាញចុះបង្ក្រាប និងឃាត់ខ្លួនអ្នកញៀ.នល្បែ.ងចំនួន៤នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ និងរឹបអូសសម្ភារៈល្បែ.ងស៊ីសងមួយចំនួនទៀត ។

ក្រោយពីឃាត់ខ្លួនអ្នកញៀ.នល្បែ.ងស៊ីសងមានស្រី/ប្រុស បាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបានធ្វើការអប់រំណែនាំ ហើយអោយសាច់ញាតិធ្វើកិច្ចសន្យាមកទទួលយកទៅធ្វើការណែនាំបន្ត បើមានលើកទី២ និងមានវិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ ។
ក្រោយឃាត់ខ្លួនអ្នកញៀ.នល្បែ.ងស៊ីសងលេងមានបៀអាប៉ោង ដោយល្មើសច្បាប់បង្កអោយមានចោកម្មកើតមានក្នុងមូលដ្ឋានដោយល្បែ.ងស៊ីសងទើបលោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់វិធានការបង្ក្រាបល្បែ.ងស៊ីសងគ្មានច្បាប់ និងបន្តបង្ក្រាបអោយអស់មិនអោយកើតមានល្បែ.ងស៊ីសងគ្មានច្បាប់ ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានត្រូវបង្ក្រាបដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង