ករណីជនឆបោកថោកទាប ហេង សិទ្ធី ប្រឌិតពាក្យបណ្តឹងក្លែងក្លាយ ដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះអ្នកឧកញ៉ា ហ៊ុន តូ

ភ្នំពេញ ៖ ករណីជនឆបោកថោកទាប ហេង សិទ្ធី ប្រឌិតពាក្យបណ្តឹងក្លែងក្លាយដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះអ្នកឧកញ៉ា ហ៊ុន តូ ម្ដងហេីយ ។

ព្រឹកនេះដេីម្បីបញ្ជាក់កាន់តែច្បាស់ សូមចែករំលែកវីដេអូរបស់លោក SUN RUIFENG ជនជាតិចិន ដែលបានចេញមុខបដិសេធចំពោះបណ្ដឹងក្លែងក្លាយ ដែលជនឆបោកថោកទាប ហេង សិទ្ធី បានប្រឌិត ។

លោក SUN RUIFENG បានបញ្ជាក់ថា លោកមិនដែលបានយកលុយរាប់លានដុល្លារជូនអ្នកឧកញ៉ា ហ៊ុន តូ ទេ ហើយក៏មិនបានប្ដឹងអ្នកឧកញ៉ា ហ៊ុន តូ ដែរ ។ ចំពោះពាក្យបណ្តឹង និង ហត្ថលេខា ដែលបង្ហោះនៅលេី ហ្វេសប៊ុករបស់ឈ្មោះ Sithy Heng គឺសុទ្ធតែក្លែងក្លាយ ។ លោក SUN RUIFENG បន្ថែមថា លោកបានមករកស៉ីនៅប្រទេសកម្ពុជា ហើយមានជនជាតិខ្មែរម្នាក់បោកប្រាស់លុយរបស់លោក លោកបានមកពឹងពាក់អ្នកឧកញ៉ា ហ៊ុន តូ អោយជួយហេីយអ្នកឧកញ៉ា ហ៊ុន តូ បានជួយយកលុយនោះត្រលប់មកអោយលោកវិញ ។ លោក SUN RUIFENG បន្ថែមទៀតថា អ្នកឧកញ៉ា ហ៊ុន តូ ជាអ្នកមានគុណជួយគាត់ ៕

អត្ថបទដែលជាប់ទាក់ទង