បង្ក្រាបទីតាំងដេប៉ូឈើ១កន្លែង ផ្ទុកឈើល្មើសច្បាប់ ជិត១០ម៉ែត្រគីប

ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បន្តចុះបង្ក្រាបទីតាំងដេប៉ូឈើ១កន្លែងទៀត ហើយបានរកឃើញឈើល្មើសច្បាប់ចំនួន៨,២៣៩ម៉ែត្រគីប ។ប្រតិបត្តិការនេះធ្វើឡើងនៅ ថ្ងៃទី០៥ខែមករាឆ្នាំ២០២៥ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោក វរសេនីយ៍ឯក នួន សារ៉ុន ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានបន្តចុះបង្រ្កាបដេប៉ូឈើ១កន្លែងទៀតក្នុងក្រុងសៀមរាប។

ម្ចាស់ទីតាំងឈ្មោះ ហ៊ឹម យឿន ភេទប្រុស អាយុ ៤៣ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមការពិនិត្យនិងវាស់វែងជាក់ស្តែងរួមមាន៖ឈើចំរុះសរុប០៣PC ស្មើនឹង ៦៦,៨៦៧ម៉ែត្រគីប (PC គិតចាប់ពីឆ្នាំ២០២៤)⁃ វាស់វែងជាក់ស្ដែង មានចំនួន ៤៥,៤៧០ ម៉ែត្រគីប។វិក័យបត្រលក់ឈើចេញចំនួន ១៦សន្លឹក ស្មើនឹង ២៨,៨៦៩ ម៉ែត្រគីប។ សរុបឈើដែរលសមត្ថកិច្ចដកហូតទាំងអស់ ៨,២៣៩ ម៉ែត្រគីប។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។

កម្លាំងសមត្ថកចិ្ចចុះបង្ក្រាបនេះ គឺបន្ទាប់ពីមានសេចក្តីរាយការណ៍យ៉ាងល្អិតល្អន់ ពីលោកតាន់ គឹមសួរ អ្នកការពារព្រៃឈើនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តីគេនៅមិនទាន់ដឹងថា សមត្ថកិច្ចខេត្តសៀមរាប នឹងបន្តចុះពិនិត្យដេប៉ូឈើស្របច្បាប់ក្នុងខេត្តសៀមរាប ដែលលួចលក់ឈើល្មើសច្បាប់បានដល់ឫសគល់ដែររឺទេ ព្រោះសព្វថ្ងៃគេសង្គេតឃើញមានក្រុមឈ្មួញដឹកជញ្ជូនជាហូរហែចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប យ៉ាងគំហុគ។ មហាជនមានសង្ឃឹមយ៉ាងមុតមាំថា កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប និងសហការគ្នាបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យដល់ឫសគល់ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដើមឈើទាំងនោះផង៕

អត្ថបទដែលជាប់ទាក់ទង