ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត

ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីជនជាប់ឃុំដែលជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានី-ខេត្ត ដើម្បីពិភាក្សា រកដំណោះស្រាយស្របច្បាប់ និងស្របតាមគោលការណ៍មនុស្សធម៌ជាតិ និងអន្តរជាតិ លើបញ្ហាប្រឈមរបស់ជនជាប់ឃុំ ដែលស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធាន នាយកដ្ឋាន និងជាមន្ត្រីជំនាញមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង