ឃាត់ជនស..ង្ស័យចំនួន០៣នាក់ នៅចំណុចស្តុបចំការមន ផ្លូវព្រះនរោត្តមកែងផ្លូវសម្តេចសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន៣គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិបរទេស) កំពុងកង់បីឥណ្ឌាតែមិនបានសម្រេចត្រង់ចំនុចមុខអាគារវឌ្ឍនៈ។
ភ្លាមនោះកម្លាំងជំនាញបានធ្វេីការប្រដេញឃាត់បានជនសង្ស័យបានចំនួន០៣នាក់នៅចំណុចស្តុបចំការមន ផ្លូវព្រះនរោត្តមកែងផ្លូវសម្តេចសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួមមាន៖
*១៖ ឈ្មោះ ដន ចាន់ឌេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ទីកន្លែងស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
*២៖ ឈ្មោះ វង្ស តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
*៣៖ ឈ្មោះ ឌៀវ ថាវិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ តូម បានជិះរត់គេចខ្លួនបាត់។
សម្ភារដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K-6324(របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LD-5640(របស់ជនសង្ស័យ)។
កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕