សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៖ ជាងមួយឆ្នាំមកនេះ អ្នកដឹកនាំបន្តវេនជំនាន់ក្រោយ ធ្វើបាន លទ្ធផលលើសពីការរំពឹងទុក និងលឿនរហ័ស ជាងអ្នកជំនាន់មុន(វ័យក្មេង) !!!

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ៖ «ខ្ញុំសូមសម្តែងការគោរពដឹងគុណចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន»៕

អត្ថបទដែលជាប់ទាក់ទង