៥ថ្ងៃ! បង្ក្រាបជនស..ង្ស័យ ៣០នាក់ ពាក់ព័ន្ធបទល្មើសលួ..ច, កាប់ប្ល..ន់ និងហិ..ង្សា សរុប១៣ករណី

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ថ្ងៃមកនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៣០នាក់នេះ បានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមករា ក្នុងនោះរួមមាន៖
*ទី១៖ ខណ្ឌដង្កោ ចំនួន៤ករណី ក្នុងនោះមាន ប្លន់២ករណី ឃាត់ខ្លួន២នាក់ (ប្រភេទក្មេងទំនើង) និងហិង្សាដោយចេតនា២ករណី ឃាត់ខ្លួន៦នាក់ (ប្រភេទក្មេងទំនើង)
*ទី២៖ ខណ្ឌបឹងកេងកង ចំនួន២ករណី ក្នុងនោះមាន លួច១ករណី ឃាត់ខ្លួនម្នាក់ និងហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់
*ទី៣៖ ខណ្ឌទួលគោក ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់
*ទី៤៖ ខណ្ឌដូនពេញ ចំនួន១ករណីលួច ឃាត់ខ្លួន៥នាក់
*ទី៥៖ ខណ្ឌសែនសុខ ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់
*ទី៦៖ ខណ្ឌពោធិសែនជ័យ ចំនួន២ករណី ក្នុងនោះករណីហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់ និងលួច១ករណី ឃាត់ខ្លួនម្នាក់
*ទី៧៖ ខណ្ឌ៧មករា ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់
*ទី៨៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយខណ្ឌសែនសុខ ករណីហិង្សា និងកាប់ប្លន់ម៉ូតូ១ករណី ឃាត់ខ្លួន១០នាក់ (ក្មេងទំនើង TEAM៩៨លូ៥)។
ក្រោយឃាត់ខ្លួន និងបញ្ចប់ការសួរនាំ ក្រុមជនសង្ស័យទាំងអស់នេះរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង