បុរសម្នាក់ ក្រុមគ្រួសារអះអាងថា កើតរោគសរសៃប្រសាទតាំងតែពីតូចរហូតមក ហើយត្រូវអាណាព្យាបាលចាក់ច្រវ៉ាក់ជើងរាប់ឆ្នាំ ត្រូវគេប្រទះឃើញដេកស្លា..ប់យ៉ាងរន្ធត់នៅលើផ្លូវដែក

ខេត្តបាត់ដំបង៖ បុរសម្នាក់ ដែលក្រុមគ្រួសារអះអាងថា កើតរោគសរសៃប្រសាទតាំងតែពីតូចរហូតមក ហើយត្រូវអាណាព្យាបាលចាក់ច្រវ៉ាក់ជើងរាប់ឆ្នាំ ស្រាប់តែនៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ០៧ មករា ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងរន្ធត់នៅលើផ្លូវដែក ដែលគេសង្ស័យអាចត្រូវរថយន្តភ្លើងកិននៅពេលយប់ ត្រង់ចំណុចភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ក្រោយពីរបូតច្រវ៉ាក់ជើងរត់បាត់ពីផ្ទះចំនួន០៣ថ្ងៃ។
ជនរងគ្រោះរូបនេះត្រូវគេស្គាល់ថា ឈ្មោះ ផ្លុង សាវឿន ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ជាមនុស្សមានកើត«រោគសរសៃប្រសាទ» តាំងពីតូចរហូតមក។ ជនរងគ្រោះរូបនេះ ត្រូវអាណាព្យាបាលដាក់ច្រវ៉ាក់ជាប់ជើង ឲ្យនៅតែក្នុងផ្ទះរាប់សិបឆ្នាំកន្លងមកហើយមិនឲ្យដើរចេញក្រៅផ្ទះទេ ដោយសារតែជនវិបល្លាសរូបនេះ មានចរិតកាចសាហាវពេក។ ប៉ុន្តែលោកបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះជននេះបានរបូតច្រវ៉ាក់ជើង រត់ចេញបាត់ពីផ្ទះក្រុមគ្រួសារតាមរកមិនឃើញឡើយ លុះពេលដឹងដំណឹងស្រាប់តែជននេះ ត្រូវគេប្រទះឃើញដេកស្លាប់លើផ្លុវដែក ថែមទាំងមានស្នាមរបួសផង ដែលគេសង្ស័យថា អាចត្រូវរថភ្លើងកិននៅពេលយប់ស្ងាត់។
ពាក់ព័ន្ធនឹងករណីនេះ បើតាមអាណាព្យាបាលជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់កើត«រោគសរសៃប្រសាទ» នេះតាំងពីតូចមក ហើយដោយសារកូនបប្រុសមានសតិមិនគ្រប់នេះ មានចរិតកាចសាហាវពេក ទើបគាត់ចាក់ច្រវ៉ាកជាប់ជើង មិនឲ្យចេញក្រៅផ្ទះរហូតមក។ ប៉ុន្តែគាត់បានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៏មុននេះ ស្រាប់តែមិនវារបូតច្រវ៉ាក់ជើងរត់ចេញពីផ្ទះបាត់ គាត់បានព្យាយាមដើររក តែរកមិនឃើញ លុះនៅព្រឹកថ្ងៃទី ០៧ មករា នេះមានគេផ្ដល់ដំណឹងមកគាត់ថា «កូនប្រុសខ្ញុំ ដេកស្លាប់លើផ្ឡុវភ្លើង ដែលអាចត្រូវរថភ្លើងកិន ព្រោះមានស្នាមបួស និង ដាច់ជើងម្ខាងផង»។
ពេលទទូលដំណឹងដ៏អកុសល្យបែបនេះ គាត់និងក្រុមគ្រួសារបានទៅមើល ក៏ឃើញសាកសពកូនប្រុសមែន។ សាក្សីដែលបានដឹងរឿងនេះព្រាលៗ បាននិយាយថា ជនរងគ្រោះអាចត្រូវរថភ្លើងកិន ពេលគាត់ដេកលើផ្លូវរថភ្លើង។ ហើយហេតុការណ៏នេះអាចកើតឡើងនៅម៉ោងប្រហែលជាង៨យប់ថ្ងៃទី ០៦ មករា ព្រោះពេលនោះគេឮសម្លេងរថភ្លើងឆ្លងកាត់។
អធិការស្រុកសង្កែ លោក យុត តុងហូ បានបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្ដែង ជនរងគ្រោះអាចសង្ស័យ ត្រូវរថភ្លើងកិននៅពេលយប់ជ្រៅ ដែលពុំមានអ្នកណាបានដឹង ឬ បានឃើញឡើយ ព្រោះចំណុចកើតហេតុ ជាកន្លែងស្ងាត់កណ្ដាលវាលស្រែ។ លុះព្រឹកឡើងទើបមានអ្នកដំណើរប្រទះឃើញ។ ពេលនេះមន្រ្តីជំនាញ បានចុះពិនិត្យ និង ធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង