ជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Rolls Royce តម្លៃជិះ១លានដុល្លា បើកក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត ពេញទំហឹង រួចរថយន្ត Rolls Royce បានបន្តបុករថយន្តមួយគ្រឿងទៀត និង ម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវលេខ១៩ កែងផ្លូវលេខ១០៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Rolls Royce តម្លៃជិះ១លានដុល្លា បើកក្នុងល្បឿនលឿន ខណះមកដល់ផ្លូវបំបែកជា៤ បានជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវ ពេញទំហឹង រួចរថយន្ត Rolls Royce បានបន្តជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿងទៀត និង ម៉ូតូបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក Rolls Royce តម្លៃជិត១លានដុល្លា គ្មានស្លាកលេខ បើកបរដោយ ជនជាតិចិន តាមបណ្តោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿង ដែលធ្វើដំណើរពីត្បូងទៅជើង ហើយកំពុងឆ្លងផ្លូវ ពេញទំហឹងបណ្តាលឲ្យក្រឡាប់៣ ៤ត្រឡប់ រួចរថយន្ត Rolls Royce បានបន្តល្បឿនជ្រុលទៅបុកម៉ូតូ និង រថយន្តចតចោលមួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្ត Rolls Royce ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ ប៉ុស្តិ៍នគរបាលស្រះចកដើម្បីសួរនាំ។

សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងរថយន្តទាំង២គ្រឿង រួមទាំងម៉ូតូ យកទៅរក្សាទុកជាបណ្តោះអាសន្ន ខណៈអ្នកបើករថយន្ត Rolls Royce បានបញ្ជាក់ថា និង ចេញសំណងថ្លៃការខូចខាត និង ថ្លៃមនុស្សរងរបួស៕

អត្ថបទដែលជាប់ទាក់ទង