ជៀសបានជៀសទៅកុំឲ្យចាញ់បោកទាន់ គ្មានអ្វីបានមកដោយស្រួលៗគ្រាន់តែលេងបែបៗនិងនោះទេ
ចុះផ្សាយថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំចង់លេងកុំចង់សាកកុំចង់ដឹងប្រយ័ត្នលង់ខ្លួនអស់លុយកាក់ ព្រោះតែការអូសទាញចូលក្នុងគ្រុបតេលេក្រាមឫផេកហ្វេសប៊ុកដែលគ្មានទីតាំងគ្មានអាជ្ញារប័ណ្ណច្បាស់លាស់មិនស្របតាមផ្លូវច្បាប់ដេីម្បីបបួលឲ្យលេងកំសាន្តឫទិញភាគហ៊ុនវិនយោគទន់ ថាលេងទៅងាយៗបានចំណេញបានលុយស្រួលៗ តែទំបំផុតពេលដាក់លុយទៅគឺបាត់ឈឹងខ្លះទៀតដាក់លុយទៅដេីម្បីប្ដូជាកាក់លេងភ្នាល់ដេញថ្លៃតែទីបំផុតគឺបាត់ចំនួនកាក់ម្ដងៗរហូតអស់ពីក្នុងគនណីដោយមិនដឹងខ្លួន នេះគឺជាសារមួយដាស់តឿនដល់ពលរដ្ឋដែលមិនទាន់ចាញ់បោក ដូចស្រ្តីម្នាក់ដែលបានផ្ញេីរមកឲ្យអង្គភាពសារព័ត៌មានជួយផ្សព្វផ្សាយកុំឲ្យចាញ់បោកគេដូចរូបគាត់ថែមទៀត កន្លងមកក៏ធ្លាប់មានអ្នករងគ្រោះដូចរឿងខាងលេីនេះនេះជាច្រេីនមកដែរតែអ្នកខ្លះអស់ប្រាក់តិចតួចក៏ខ្សិលដេញដោលអ្នកខ្លះអស់ច្រេីនដែរតែចង់ទៅតវ៉ាផ្ដឹងផ្ដល់ក៏ពិបាក ដូច្នេះមានតែបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ចាញ់បោកបង្កេីនការប្រុងប្រយ័ត្នកុំចង់លេងកុំចង់សាកកុំចង់វិនិយោគ គួរតែជៀសបានជៀសទៅជៀសឲ្យឆ្ងាយបេីមានគេអូសទាញចូលក្នុងគ្រុបតេលេក្រាមឃេីញបែបនេះគួរតែលីវឫប្លុកចោលជាការល្អ ៕