បុរសម្នាក់ បើករថយន្ដមិនប្រយ័ត្នរេចង្កូតទៅបុកបង្គោលភ្លើងបាក់១ដើម ក្រឡាប់រថយន្ដផ្ងារជើងម្ខាង រួចធ្លាក់ផ្លូវជិតចូលទឹកបឹង រងរបួសស្រាល៣នាក់
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១៥១ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។ កំពុងបើករថយន្ដ បុរសវ័យចំណាស់ម្នាក់ឃើញចៅស្រីដេកក្នុងរថយន្ដមិនស្រួល ទាញដៃអោយដេក ក៏ជ្រុលចង្កូតរថយន្ដទៅបុកបង្គោលភ្លើងក្បែរចីញ្ចើមផ្លូវបាក់១ដើម ក្រឡាប់រថយន្ដផ្ងារជើងម្ចាង រងរបួសស្រាល៣នាក់ ។
មុនពេលកើតហេតុរូបគាត់បានបើករថយន្ដតូយ៉ូតា ឡាក់វីហ្គាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2I-8389 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅផ្លូវ១៥១ ដើម្បីទៅលេងកូនស្រីនៅភ្នំប្រសិទ្ធ រួមដំណើរប្រពន្ធនិងចៅស្រីមានគ្នា៣នាក់ លុះធ្វើដំណើរជិតដល់ចំណុចកើតហេតុខាងលើ បានឃើញចៅស្រីដេកក្នុងរថយន្ដមិនស្រួល ក៏ទាញដៃចៅស្រីដេកអោយស្រួល ក៏ស្រាប់តែជ្រុលដៃប៉ះចង្កូតរថយន្ដរេចង្កូតទៅបុកបង្គោលភ្លើងក្បែរចីញ្ចើមផ្លូវបាក់១ដើម ចំណែករថយន្ដក្រឡាប់ផ្ងារជើងម្ខាងធ្លាក់ជិតដល់ទឹកបឹង។ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅជិតទីតាំងចំណុចកើតហេតុបានឃើញក៏ជួយវៃកញ្ចក់រថយន្ដជួយជនរងគ្រោះទាំង៣នៅក្នុងរថយន្ដចេញមកក្រៅ បណ្ដាលរងរបួសស្រាល៣នាក់ បន្ទាប់មកដោយឃើញសភាពស្រ្ដីនិងចៅស្រីភ័យខ្លាំងពេក ក៏បញ្ជូនទៅសង្គ្រោះបឋមនៅឯមន្ទីរពេទ្យ ។
សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឃើញខូចខាតដល់សម្បត្តិរដ្ឋ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ដធ្វើការដោះស្រាយតាមច្បាប់៕