គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ នឹងគ្រួសារជិះម៉ូតូរូ១គ្រឿងមានគ្នាចំនួន០៤នាក់ បណ្តាលឲ្យស្លាប់និងរងរបួស

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍សែនរន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅដីកាយក្រួសក្រហម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៣នាក់បានស្លាប់បាត់បង់ជីវិតដ៏សែនរន្ធត់ និងម្នាក់ទៀតបានរបួស ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ នឹងគ្រួសារជិះម៉ូតូរូ១គ្រឿងមានគ្នាចំនួន០៤នាក់ ។

មុនដំបូងគេឃើញរថយន្ត១គ្រឿងម៉ាក វីហ្វោ ពណ៌ស្ករធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង(រេពេញផ្លូវ) លុះមកដល់កន្លែងកើតហេតុមានម៉ូតូ១គ្រឿងធ្វើដំណើររួមគ្នាចំនួន០៤នាក់ មកពីទិសខាងជើងក៏បុកពេញទំហឹង បណ្ដាលឱ្យភាគីខាងម៉ូតូស្លាប់៣នាក់ភ្នាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួស ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះ(ស្លាប់.រងរបួស)និងវត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុក ៕

អត្ថបទដែលជាប់ទាក់ទង