ពន្ធនាគារខេត្តបន្ទាយមានជ័យ ប្រកាសព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១៥នាក់ក្នុងឱកាសទិវាជ័យជំនះ៧ មករា ឆ្នាំ២០២៥
បន្ទាយមានជ័យ: ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។បានបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន ១៥នាក់/ ស្រ្តី២នាក់ ក្នុងនោះបន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់ ស្រ្តី២នាក់ ។
កម្មវិធីធ្វើឡើងក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប២.៦៦០នាក់ /ស្រី មានចំនួន ១៥៧នាក់ ជនត្រូវចោទមានចំនួន ៣៤៤នាក់ ស្រី២៧នាក់ ជនជាប់ចោទមានចំនួន៦៤៥នាក់ ស្រី ៣៣នាក់ ពិរុទ្ធជនមានចំនួន១.៣៦៥នាក់ ស្រី ៦៧នាក់។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រពន្ធនាគារខេត្ត បានមានបន្តថា៖អង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០២៤ បានទទួលព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងឪកាសពិធីបុណ្យផ្សរងៗក្នុងនោះមានបុណ្យលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៤មានចំនួន ១៨នាក់ / ស្រី៣នាក់ និងបន្ធូ បន្ថយទោស ៣ខែ មានចំនួន១៨នាក់ / ស្រី៣នាក់។
ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ មានចំនួន១៦នាក់ស្រី ១នាក់ បន្ធូរបន្ថយទោស៣ខែ។
បុណ្យវិសាខបូជា មានចំនួន១៦នាក់ស្រី ស្រី១នាក់ បន្ធូរបន្ថយទោស៣ខែ។
បុណ្យឯករាជ្យជាតិចំនួន៧នាក់ស្រី២នាក់ បន្ធូរបន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់។
ពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះប្រាក់ខែអកអំបុកចំនួន ៧នាក់ បន្ធូរ បន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់ ។
និងក្នុងឪកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍៧មករា ឆ្នាំ២០២៥ ថើមឆ្នាំនេះ អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ ស្រី២នាក់។
ក្នុងនោះលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនិងលោក លី សុវណ្ណារិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំនិងអនុវត្តច្បប់របស់ប្រធានពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការបានល្អ ខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ។
ក្នុងនោះដែរក៏បានអប់រំលើផ្លូវសីលធម័ ច្បាប់ និងលើជំនាញវិជ្ជាជីវ:ដល់អ្នកឃុំដើម្បីអោយពួកមានជំនាញ ហើយបើនៅពេលណាពួកគេផុតការអនុវត្តទោស ហើយមានឥស្សរភាពឡើងវិញ ពួកគេអាចទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន។
ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោសនាពេលនេះ។
លោក លី សុវណ្ណារិទ្ធ ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ដើម្បីត្រៀមសមាហរណកម្មចូលទៅរួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕