ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអនុញាតឱ្យក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង ចូលសម្តែងការគួរសម និងសំណេះសំណាល
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឱ្យក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង ចូលសម្តែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាឱកាសនោះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំឱ្យក្រុមកីឡាបាល់ទះទាំងអស់ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត គោរពវិន័យកីឡា សាមគ្គីភាព និងបានឧបត្ថម្ភថវិកាចំនួន១០លានរៀល ផងដែរ៕