ក្រសួងសាធារណការ និងដឹកជញ្ជូន បានដោះស្រាយបន្ទាន់ ករណីភ្លើងបំភ្លឺលើស្ពានព្រែកក្តាម ដែលបានដាច់ស្ទើរទាំងស្រុង នាំឱ្យបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដោះស្រាយបន្ទាន់ ករណីភ្លើងបំភ្លឺលើស្ពានព្រែកក្តាម ដែលបានដាច់ស្ទើរទាំងស្រុង នាំឱ្យបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងបាត់បង់សោភ័ណភាពស្ពាននាពេលរាត្រី។

ក្រោយបានចុះពិនិត្យ ក្រុមការងារបច្ចេកទេស រកឃើញថា ខ្សែភ្លើងជាច្រើនកំណាត់គ្រប់បង្គោលភ្លើង និងកាប៊ីនភ្លើង ត្រូវបានកាត់បំផ្លាញពីសំណាក់ជនមិនស្គាល់មុខ។ បច្ចុប្បន្ននេះ ក្រសួងបានតភ្ជាប់ចរន្ត និងបានបើកអំពូលឱ្យដំណើរការជាប្រក្រតីឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង