បុរសជាប្តីចេញពីធ្វើការវិញ ត្រឡប់មកបន្ទប់ជួលវិញ ស្រាប់តែឃើញប្រពន្ធ បាននាំប្រុសស្នេហ៍មកដេកនៅជាមួយគ្នាដល់ក្នុងបន្ទប់ជួល ក៏យកសោចាក់ពីខាងក្រៅ រួចតេប្តឹង
ភ្នំពេញ ៖ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពី ថ្ងៃទី៩ មករា ឆ្នាំ២០២៥ នៅចំណុចម្តុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសជាប្តីចេញពីធ្វើការវិញ ត្រឡប់មកបន្ទប់ជួលវិញ ស្រាប់តែឃើញប្រពន្ធបាននាំប្រុសស្នេហ៍មកដេកនៅជាមួយគ្នាដល់ក្នុងបន្ទប់ជួល ក៏យកសោចាក់ពីខាងក្រៅ រួចតេប្តឹងសាលាសង្កាត់ ឱ្យចុះមកជួយអន្តរាគមន៍ ។
មុនពេលកើតហេតុ រូបគាត់បានចេញទៅធ្វើការបាត់ ទុកកូនស្រីអាយុ៣ឆ្នាំឲ្យនៅជាមួយប្រពន្ធរបស់ខ្លួនក្នុងបន្ទប់ជួលខាងលើ ខណៈពេលដែលគាត់ចេញពីធ្វើការត្រឡប់មកដល់បន្ទប់ជួលវិញ ក៏ស្រាប់តែឃើញមានបុរសជាសាហាយស្មន់កំពុងតែនៅក្នុងបន្ទប់ជួលកៀកកើយជាមួយនឹងប្រពន្ធខ្លួន រួមនឹងកូនរបស់ខ្លួននៅក្នុងបន្ទប់នោះដែរ ។បន្ទាប់មករូបគាត់ក៏ទប់ចិត្តបាន ដោយមិនប្រើអំពើរហិង្សាដល់ប្រពន្ធនិងសាហាយឡើយ បានត្រឹមតែឈរមើល រួចដើរចេញពីក្នុងបន្ទប់ និងយកសោចាក់ពីខាងក្រៅ រួចតេប្តឹងសាលាសង្កាត់ ចុះមកជួយអន្តរាគមន៍ ។
ក្រោយកើតហេតុ មន្រ្តីនៃរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ចុះទៅដល់ទីតាំងកើតហេតុធ្វើការអន្តរាគមន៍និងនាំប្តីប្រពន្ធ និងបុរសដែលជាសាហាយទៅធ្វើការសាកសួរតាមនិតិវិធី ។ បន្ទាប់ពីសាកសួរចប់ ភាគីទាំងសងខាង បានធ្វើលិខិតព្រមព្រៀងចែកផ្លូវគ្នាត្រឹមនេះ ៕