ឃា..ត់ខ្លួនចំនួនសរុប២០នាក់(ប្រុស១០នាក់) តេស្តរកឃេីញសារធាតុញឿនចំនួន៧នាក់
(ព្រះសីហនុ )៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានសហការជាមួយកម្លាំងអធិការក្រុង និងកម្លាំងកងរាជអាវុធហត្ថខេត្ត ។
នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ អាជ្ញាធរក្រុងព្រះសីហនុនឹងកម្លាំងប្រជាការពារ ដឹកនាំដោយលោក ស កក្កដា(អភិបាលក្រុងព្រះសីហនុ)បានចុះធ្វេីរដ្ឋបាលចំហរនៅអគារទុកចោលមួយកន្លែង ស្ថិតក្នុងក្រុមទី១២ ភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនចំនួនសរុប២០នាក់(ប្រុស១០នាក់) តេស្តរកឃេីញសារធាតុញឿនចំនួន៧នាក់ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅអធិការក្រុងព្រះសីហនុដើម្បីធ្វើនិតិវិធីច្បាប់ ៕