បុរសម្នាក់ ត្រូវគេប្រទះឃើញស្លា..ប់នឹងចំណងកន្សែងនៅដើមឈើខាងមុខផ្ទះ ស្ថិតក្នុងភូមិតាព្រូច សង្កាត់ក្ដុលដូនទាវ តែមានស្នាមកាប់រយះត្រង់ក្រោមចង្ការខាងឆ្វេង គេស..ង្ស័យថា អាចជាអំពើ «ឃា..តកម្ម»

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់នឹងចំណងកន្សែងនៅដើមឈើខាងមុខផ្ទះទាំង ថ្ងៃទី០៩ មករា ឆ្នំា២០២៥ ស្ថិតក្នុងភូមិតាព្រូច សង្កាត់ក្ដុលដូនទាវ តែមានស្នាមកាប់រយះត្រង់ក្រោមចង្ការខាងឆ្វេងដែលគេសង្ស័យថា អាចជាអំពើ «ឃាតកម្ម» រីឯសមត្ថកិច្ចបានព្យាយាមលាក់បាំងអំពីករណីនេះ បើទោះជាគេដឹងថា បានឃាត់ខ្លួនមនុស្សម្នាក់យកមកសាកសួរ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលគេសង្ស័យបានស្លាប់ដោយអំពើ «ឃាតកម្ម» ខាងលើនេះ ត្រូវគេស្គាល់ថា ឈ្មោះ រួម ស៊ីណាត ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាងដែក និងជាបុរសពោះម៉ាយ រស់នៅជាមួយឪពុកក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានប្រាប់ថា សាកសពជនរងគ្រោះត្រូវប្អូនថ្លៃប្រុសឈ្មោះ ឃុន ជាអ្នកឃើញដំបូងគេនាព្រឹកនោះ ដែលស្លាប់ក្នុងចំណង់កន្សែងចង.កនៅលើដើមម៉ាក់ប្រាងខាងមុខផ្ទះ ជាមួយនឹងស្លាកស្នាមរបួសយ៉ាងធ្ងន់ធ្ងរក្បែរចង្ការខាងឆ្វេង ។ នៅព្រឹកថ្ងៃដដែល ក្រោយពីទទូលព័ត៌មានភ្លាម គេឃើញសមត្ថកិច្ចគ្រប់ជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវពីមូលហេតុ ។
សមត្ថកិច្ចចុះទៅដល់សាកសពជនរងគ្រោះ ត្រូវប្អូនថ្លៃឈ្មោះ ឃុន បានទម្លាក់ចុះពីចំណងបាត់ទៅហើយ ។ ជុំវិញការស្លាប់របស់ពោះម៉ាយនៅក្នុងរង្វង់កន្សែងលើដើមម៉ាក់ប្រាង ដ៏គួរឲ្យសង្ស័យខាងលើនេះ លោក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលគេអះអាងថា លោកបានចុះទៅអើតមួយភ្លេតនៅកន្លែកើតហេតុ មិនបានបំភ្លឺរឿងនេះទេ ។

សារព័ត៌មានបានព្យាយាមទូរស័ព្ទសុំការពន្យល់រឿងនេះ ពីលោក កោ ស៊ុនកាំង នាយការិយា ល័យព្រហ្មទណ្ឌកំរិតធ្ងន់ តែបានប្រាប់ថា «រឿងនេះខ្ញុំមិនអាចបំភ្លឺបានទេ ព្រោះផែនការថ្នាក់លើមិនឲ្យផ្ដល់ព័ត៏មានទេ»។ គេមិនដឹងថា តើរឿងនេះមានអាថកំបាំងអ្វី ? ពាក់ព័ន្ធនឹងមនុស្សសំខាន់ថ្នាក់ណា ទើបថ្នាក់លើដាក់ផែនការមិនឲ្យនាយការិយាល័យកំរិតធ្ងន់រូបនេះផ្ដល់ព័ត៏មានចេញក្រៅ ? ឬមួយលោកនាយការិយាល័យរូបនេះ មិនស៊ីជម្រៅអំពីសំណុំរឿងឃាតកម្មនេះ ទើបឆ្លើយទម្លាក់លើថ្នាក់ដឹកនាំ ?
ជុំវិញករណីនេះដែរ បើតាមប្រភពពីកន្លែងកើតហេតុបាននិយាយថា នៅយប់ថ្ងៃទី០៨ មករា គេឃើញមនុស្សមួយក្រុមនាំគ្នាផឹកស៊ីនៅក្បែរនោះ មានទាំងប្អូនថ្ងៃជនរងគ្រោះម្នាក់ផង តែគេមិនឃើញជនរងគ្រោះចូលរួមផឹកស៊ីទេ ។ ប៉ុន្តែពេលយប់ជ្រៅបន្តិចគេឃើញជនរងគ្រោះឈ្មោះ ណាត បានដើរទៅសុំស្រាបៀរគេផឹក តែគេមិនដឹងថា មានរឿងអ្វីកើតឡើងទេ ស្រាប់តែនៅព្រឹកថ្ងៃទី ០៩ មករា បែរជាមានការភ្ញាក់ផ្អើលថា ឈ្មោះ ស៊ីណាត ចងកសម្លាប់ខ្លួននៅលើដើមឈើខាងមុខផ្ទះ ។
ពាក់ព័ន្ធនឹងការស្លាប់ជនរងគ្រោះវិញ បើតាមការពិនិត្យរបស់មន្ត្រីជំនាញចំណងដែលជនរងគ្រោះយកទៅចងក គឺជាកន្សែងដែលបន្សល់ទុកលើដើមឈើ ខណៈសាកសពជនរងគ្រោះត្រូវប្អូនថ្លៃទម្លាក់ចុះមកដីមុនពេលសមត្ថកិច្ចចុះទៅដល់ ។ ដោយឡែក នៅខ្លួនសាកសពឯណោះវិញ បើតាមសមត្ថកិច្ចថា គេឃើញមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរ ក្រោមចង្ការខាងឆ្វេង តែមិនគេមិនឃើញមានស្នាមរឹតក ដោយសារចំណងកន្សែងនោះទេ ត្រង់ចំណុចនេះហើយ ដែលនាំឲ្យមានការសង្ស័យថា ការស្លាប់របស់ជនរងគ្រោះ អាចជា«អំពើឃាតកម្ម» ដែលជនដៃដល់សម្លាប់ហើយ លើកសាកសពយកទៅចងកលើដើម្បីឈើក្នុងចេតនាបង្វែងដានសមត្ថកិច្ច។

ទោះយ៉ាងណា នៅក្នុងសំណុំរឿងនេះ បើតាមសមត្ថកិច្ចបានប្រាប់ថា ការស៊ើបអង្កេតបឋមរបស់មន្ត្រីជំនាញគេបានដាក់ការសង្ស័យទៅលើប្អូនថ្ងៃរបស់ជនរងគ្រោរហូតឃាត់ខ្លួនប្អូនថ្ងៃនេះជាបណ្ដោះអាសន្ន ដើម្បីសួរនាំ ។ ពេលនេះ ជនសង្ស័យឈ្មោះ ឃុន នេះ ត្រូវឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការក្រុងបាត់ដំបង ដើម្បីសាកសួរតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង