ប៉េអ៊ឹមស្រុកអង្គរបុរី ឃាត់ខ្លូនអ្នកនេសាទត្រី៣នាក់ បញ្ជូនទៅប៉េអ៊ឹមខេត្ត

ខេត្តតាកែវ៖ នាក់នេសាទ៣នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកអង្គរបុរីធ្វើកាឃាត់ខ្លូនកាលពី ថ្ងៃទី៩ខែមករាឆ្នាំ២០២៥នៅចំណុចភូមិទួលសាំង(ក)ឃុំអង្គរបុរីស្រុកអង្គរបុរីខេត្តតាកែវ។
យោងតាមរបាយកាណ៏របស់សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣មានឈ្មោះទី១ឈ្មោះចក់មុំភេទប្រុសអាយុ៣០ឆ្នាំទី២ឈ្មោះចក់គិនភេទប្រុសអាយុ២០ឆ្នាំទី៣ឈ្មោះកូប កូសេនភេទប្រុសអាយុ៣០ឆ្នាំអ្នកទាំង៣មានមុខរបរជាំអ្នកនេសាទ។
ក្រោយឃាត់ខ្លូនកំលាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមានខ្នោះដៃ១គូអាយកូម១គ្រឿងទូរសព្ទ័ដៃ២គ្រឿងកាំបិតបត់១ម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥សេរី២០១៧។

ជនសង្ស័យ៣នាក់ តាំងខ្លូនជាមន្រ្តីជលផលដែលមានមេក្លោងឈ្មោះអ៊ឹម ឧត្តម(ហៅចិត្ត)នាយសង្កាត់រដ្ឋបាលជលផលស្លែងបានដើរចាប់ជំរិតលុយពលរដ្ឋចូលនេសាទនៅស្រុកអង្គរបុរីជាហូហែរ។ ជនសង្ស័យ៣នាក់ខាងលើដើរចាប់ពលរដ្ឋចូលនេសាទតាមផ្ទៃបឹងមិនថាខុសច្បាប់ឬត្រូវច្បាប់នោះទេបើមិនអោយលុយពួកគេគឺចាប់ពលរដ្ឋវាយខ្នោះយកមកអោយលោកអ៊ឹមឧត្តម
ដើម្បីជំរិតយកលុយជាថរ្នូនិងការមិនបញ្ជូនទៅតុលាកា។
យោងតាមប្រភពដដែលបានអោយដឹងទៀតថាខ្នោះដៃដែលមន្រ្តី្តអវុធហត្ថឃាត់បានជារបស់លោកអ៊ឹមឧត្តមក្រោយឃាត់ខ្លូនជនសង្ស័យខាងលើលោកអ៊ឹមឧត្តមភ័យខ្លូននិងកំពុងរកកិច្ចអន្តរាគមន៏ដើម្បីកុំអោយមានរឿងដល់ខ្លូន។
ជុំវិញករណីនេះ លោកអ៊ឹមឧត្តមនាយសង្កាត់រដ្ឋបាលជលផលស្លែងបានអោយកោះសន្តិភាពដឹងថាករណីឃាត់ខ្លូនជនសង្ស័យ៣នាក់ខាងលើកំលាំងអាវុធហត្ថដកហូតបានអាកូមនិងខ្នោះដៃគឺជារបស់លោកពិតប្រាកដមែនព្រោះលោកភ្លេចនៅលើទូកហើយលោកបានប្រាប់គាត់អោយរក្សាទុកអោយលោកផងចំណែករឿងចុះបង្ក្រាបរាល់បទល្មើសនេសាទគឺលោកបានអោយពួកគាត់ជួយបើកទូកជូនលោកចុះបង្ក្រាបជាមួយគ្នាហើយពួកគាត់មិនមែនជាមន្រ្តីជលផលឬមន្រ្តីជាប់កិច្ចសន្យានោះទេ។
ជនសង្ស័យ៣នាក់ កំពុងសាកសួរនៅការិយាល័យព្រហ្មទណ្ឌ័នៃបញ្ជាការកងរាជអាវុធហត្តខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង