មន្ត្រីនគរបាលខេត្តតាកែវ៤រូប ត្រូវបានអគ្គស្នងការនគរបាលជាតិហៅទៅសាកសួរ
ខេត្តតាកែវ ៖ មន្ត្រីនគរបាលខេត្តតាកែវ ផែនបង្ក្រាបគ្រឿងញៀន៤រូបត្រូវបានអគ្គស្នងការគនរបាលជាតិហៅទៅសាកសួរ។ នេះបេីតាមប្រភពច្បាស់ការមួយចេញពីស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងចំណោមមន្ត្រីនគរបាលទាំង៤រូបនោះ គឺមន្ត្រីផែនបង្ក្រាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ២រូប អធិការរងនគរបាលស្រុកសំរោង១រូប និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់១រូប។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ មិនបានស្រាយបំភ្លឺនោះទេ ដោយលោកសុំពេលបន្តិចដេីម្បី ពិនិត្យមេីលសិន។
យោងតាមប្រភពយ៍ច្បាស់ការបានបន្តថាលោកចុលចេកស្នងការងទទួលផែនបង្ក្រាបគ្រឿងញៀននៃស្នងការនគរបាលខេត្តតាកែវក្រោយអគស្នងការនគរបាលជាតិសាកសួររួចត្រូវបានត្រឡប់មកស្នងការដ្ឋានវិញ។ចំណែកលោកសុខសង្ហា នាយការិយាល័យបង្ក្រាបគ្រឿងញៀននៃស្នងការនគរបាលខេត្តតាកែវត្រូវបានអគ្គស្នងការនគរបាលជាតិបញ្ចូនទៅACU ក្រោយបញ្ចប់ការសាកសួរនេះបើយោងតាមលោកឧត្តមសេនីយ៍ត្រីសៅសារុនអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ។
អ្នកនាំពាក្យដដែលបានអោយដឹងទៀតថាចំពោះលោកឌឹមសាញ់អធិការរងគ្រឿងញៀនស្រុកសំរោងនិងមន្ត្រីនគរបាល១រូបទៀតនៅស្រុកត្រាំកក់មិនទាន់ទៅណាទេគឺនៅក្នុងខេត្តតាកែវនៅឡើយ ៕