បុរសជាកម្មកររោងចក្រម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា..ប់នៅក្នុងបន្ទប់ជួល បន្ទាប់ពីជួបជុំគ្នាផឹកស៊ីជប់លៀងមិត្តភក្កិ ទិញម៉ូតូថ្មី

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី ១៤ ខែមករាឆ្នាំ២០២៥ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២១ ក្នុងភូមិព្រៃព្រីងខាង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាកម្មកររោងចក្រម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួនបន្ទាប់ពីជួបជុំគ្នាផឹកស៊ីជប់លៀងមិត្តភក្កិទិញម៉ូតូថ្មី។
ជនរងគ្រោះដែលដេកស្លាប់ឈ្មោះ ចូច ចននី ភេទប្រុសអាយុ ១៨ ឆ្នាំជាបុរសពោះម៉ាយ ជាកម្មកររោងចក្រស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកោះគ្របបាយ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥បន្ទាប់ពីចេញធ្វើការបុរសរូបនោះបានទៅចូលរួមផឹកស៊ីគ្នា៣នាក់នៅបន្ទប់ជួលជាមួយមិត្តភក្កិនៅជាន់ទី១ក្បែរបន្ទប់ជួលរបស់ខ្លួនដើម្បីអបអរមិត្តភក្កិទើបតែទិញម៉ូតូថ្មី។
បន្ទាប់ពីផឹកអស់ស្រាបៀរ១កំប៉ុងបុរសរូបនោះបានសុំមិត្តភក្កិមកសម្រាកនៅក្នុងបន្ទប់របស់ខ្លួនតែម្នាក់ឯងវិញដោយប្រាប់ថាមិនស្រួលខ្លួន។
តាមព័ត៌មានឱ្យដឹងទៀតថា នៅវេលាម៉ោង៩យប់ថ្ងៃដដែលមិត្តភក្កិទាំង២នាក់បានយកស្រាបៀរចំនួន៥កំប៉ុងទៅផឹកជាមួយជនរងគ្រោះបន្តទៀត៣នាក់អស់ស្រាចំនួន៥កំប៉ុង។លុះយប់ជ្រៅមិត្តភក្កិម្នាក់ដែលទើបតែទិញម៉ូតូថ្មីនោះបានសុំផ្ញើម៉ូតូនៅបន្ទប់ជនរងគ្រោះរួចហើយបានបែកគ្នាទៅសម្រាកនៅបន្ទប់ផ្សេងៗគ្នា។នៅព្រឹកឡើងមិត្តភក្កិបានទៅយកម៉ូតូគោះទ្វារហៅអោយបើកទ្វារនិងតេចូលមិនលើកក៏បាននាំគ្នាគាស់ទ្វារស្រាប់តែឃើញបុរសរូបនោះដេកស្លាប់ រួចរាយការណ៍ប្រាប់នគរបាលមូលដ្ឋានទាក់ទងទៅនគរបាលជំនាញដើម្បីត្រួតពិនិត្យ។
តាមការត្រួតពិនិត្យនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងគ្រូពេទ្យតុលាការក៏បានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង(ខ្យល់គ)៕

អត្ថបទដែលជាប់ទាក់ទង