កម្លាំងនគរបាលខេត្តកំពត ចាប់ក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះកាន់កាំបិតសំញ៉ែងតាមបណ្តាញសង្គម
(កំពត)៖ ក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ខេត្តកំពត ត្រូវបានកម្លាំងនគរបាលខេត្តកំពតចាប់ខ្លួន បន្ទាប់ពីពួកគេថតវីដេអូកាន់កាំបិតសំញ៉ែងបង្ហោះនៅតាមបណ្ដាញសង្គម។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
ក្មេងទំនើងទាំង៣នាក់ ដែលត្រូវនគរបាលចាប់ខ្លួនក្រោយបង្ហោះវីដេអូកាន់កាំបិតនោះរួមមាន៖ ទី១៖ឈ្មោះ ឃឿន រ័ត្នធូ, ទី២៖ឈ្មោះ យឿន កាំង និងទី៣៖ឈ្មោះ ភីន ភា។ ពួកគេរស់នៅឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕