ករណិគ្រោះថ្នាក់ចរាចរណ៍ ចំនួន២កន្លែងផ្សេងគ្នា បង្កឡើងដោយរថយន្តតាក់ស៊ី និងរថយន្តដឹកដី បុកអ្នកបើកម៉ូតូពេញទំហឹងបណ្តាលឲ្យស្ត្រី០៤នាក់ រងរបួសធ្ង..ន់ ដេកសន្លប់រដូករណែល

ខេត្តស្វាយរៀង ៖ មានករណិគ្រោះថ្នាក់ចរាចរណ៍ ចំនួន២កន្លែងផ្សេងគ្នា បង្កឡើងដោយរថយន្តតាក់ស៊ី និងរថយន្តដឹកដី បុកអ្នកបើកម៉ូតូពេញទំហឹងបណ្តាលឲ្យស្ត្រី០៤នាក់ រងរបួសធ្ងន់ធ្ងរ ដេកសន្លប់រដូករណែល ។
ករណីទី១ ៖ កើតឡើងនៅវេលាម៉ោង០៤និង៤៦នាតីរសៀលថ្ងៃទី១៥ មករា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតស្ពានទន្លៀងទី១ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បង្កឡើងដោយរថយន្តម៉ាក SENNA ពាក់ស្លាកលេខភ្នំពេញ 2LA-5059 (រថយន្តតាក់ស៊ី ដឹកអ្នកដំណើរ) បុកជាមួយម៉ូតូ ពេញទំហឹងបណ្តាលឲ្យនារីរងគ្រោះ០៣នាក់ រងរបួសធ្ងន់ធ្ងរបាក់ជើងបែកក្បាល សន្លប់រដូករណែល នៅលើដងផ្លូវ ។ បន្ទាប់មក សមត្ថកិច្ចបានហៅរថយន្តសាមុយ ដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។ រថយន្តបង្ក និងម៉ូតូខូចខាតធ្ងន់ ត្រូវសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅនគបាលខេត្តស្វាយរៀង ចំណែកអ្នកបើកបររថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល ។
ករណីទិ២ ៖ កើតឡើងនៅវេលាម៉ោង៤និង២៤នាទីរសៀលថ្ងៃទី១៥ដដែលនេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប រវាងរថយន្តបែនដឹកដី ជាមួយម៉ូតូ ពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ បើកម៉ូតូរងរបួសធ្ងន់ធ្ងរបាក់ជើងខាងស្តាំ ដាច់សាច់ភ្លៅទាំងដុំ និងបែកប្រអប់ជើងស្តាំខ្ទេច ត្រូវក្រុមគ្រូពេទ្យដឹកតាមរថយន្ត ទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។ មូលហេតុ រថយន្តបង្កបើកលឿន ហើយវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ៕

អត្ថបទដែលជាប់ទាក់ទង