ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្នើសុំការសហការជាមួយក្រសួងធម្មការ និងសាសនា ក្នុងការយាងព្រះចង្កូមកែវព្រះសម្មាសម្ពុទ្ធនៅប្រទេសចិនមកគោរពបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយរយ:ក្នុងពេលវេលាសមស្របណាមួយ។ ការស្នើនេះ ក្នុងឱកាសដែលឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង