ក្រសួងពាណិជ្ជកម្ម និងអង្គការ UNOPS ប្តេជ្ញាស្វែងរកកិច្ចសហប្រតិបត្តិការលើការងារអាទិភាពមួយចំនួនក្នុងទម្រង់ជាជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាព និងការអនុវត្តគម្រោង

ភ្នំពេញ៖ នាថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី អេដា ក្រាចា នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្រ្តី និងលោកស្រីនាយិកា UNOPS បានពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និង UNOPS ក្នុងនាមជាអង្គភាពគ្រប់គ្រងមូលនិធិរបស់អង្គភាពពង្រឹងសមាហរណកម្មក្របខណ្ឌ (EIF) និងកិច្ចសហប្រតិបត្តិការរបស់ UNOPS នៅកម្ពុជាទាក់ទងនឹងវិស័យពាណិជ្ជកម្មផងដែរ។
ជាលទ្ធផល ក្រសួងពាណិជ្ជកម្ម និងអង្គការ UNOPS បានប្តេជ្ញាបន្តនិងស្វែងរកកិច្ចសហប្រតិបត្តិការលើការងារអាទិភាពមួយចំនួនក្នុងទម្រង់ជាជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាព និងការអនុវត្តគម្រោង ៕

អត្ថបទដែលជាប់ទាក់ទង