ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អញ្ជេីញកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ទិកបឋមសិក្សា ឆ្នាំ២០២៤-២០២៥ នៅមណ្ឌលពុទ្ទិកវិទ្យាល័យជុំគ្រៀលកំពត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជេីញកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ទិកបឋមសិក្សា ឆ្នាំ២០២៤-២០២៥ នៅមណ្ឌលពុទ្ទិកវិទ្យាល័យជុំគ្រៀលកំពត។
ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាឆ្នាំសិក្សា ២០២៣ ២០២៤ នៅក្នុង មណ្ឌលវត្តជុំគ្រៀល មានសមណសិស្ស ដាក់ពាក្យប្រឡងចំនួន ១៧១អង្គ ដោយក្នុងនោះខេត្តកំពតមានចំនួន ១៤៧អង្គ ខេត្តព្រះសីហនុមានចំនួន ២៤អង្គ ចែកចេញជា ៧បន្ទប់។
សូមបញ្ជាក់ថា៖ ការប្រឡងមាន រយៈពេល ២ថ្ងៃ ដោយចែកចេញជា ៦វិញ្ញាសារ លើមុខវិជ្ជាចំនួន១០ រួមមានភាសាបាលី និងវេយ្យាករណ៍ តែងសេចក្តី សរសេរតាមអាន វិទ្យាសាស្ត្រអនុវត្តន៍ ប្រវត្តិ ភូមិ ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា និង គណិតវិទ្យា ៕