ឃាត់ខ្លួនជនស..ង្ស័យ ទៅតុលាការ ករណីប្រើឧបករណ៍ឆក់ត្រី
កំពង់ធំ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ធំបានសហការជាមួយសង្កាត់រដ្ឋបាលជលផល ដឹកនាំការបង្រ្កាបបទល្មើសនេសាទប្រើឧបករណ៍ឆក់ត្រី នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ត្រង់ចំណុចបឹងទ្វាពីរ ស្ថិតក្នុងភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ការបង្រ្កាបនេះធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថស្រុកសន្ទុកចំនួន ៥ នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក នេត ចាន់សុភាព មេបញ្ជាការអាវុធហត្ថស្រុក និងក្រុមសង្កាត់រដ្ឋបាលជលផលតាំងក្រសាំង ដឹកនាំដោយ លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផល។
ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងរួមមាន៖
កាណូតចំនួន ១ គ្រឿង (បាឡាស្មាច់+ម៉ាស៊ីនសាំង)
អាគុយចំនួន ៥
ឧបករណ៍ភ្លើងឆក់ត្រីចំនួន ៥
ដងឆក់ត្រីចំនួន ៥
កាំបិតស្នៀតចំនួន ១ ដើម
ត្រីចម្រុះទម្ងន់ ១០ គីឡូក្រាម
ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានផ្ទេរទៅអាជ្ញាធរដើម្បីដំណើរការសំណុំរឿងតាមនីតិវិធីច្បាប់ ៕