ឃា..ត់ខ្លួនជនស..ង្ស័យម្នាក់ ករណីលួច នៅចំណុចវាលស្រែ ស្ថិតនៅភូមិយាផ្អើ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី

ស្រុកអង្គរបូរីៈ កាលពីថ្ងៃសុក្រ ០៤រោចខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែ ស្ថិតនៅភូមិយាផ្អើ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីអំពើលួចម៉ូតូគុបជ្រុង C50 ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ របស់ម្ចាស់ឈ្មោះ ផេង មករា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ឈ្មោះ ហឿង ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូខាងលើ បន្ទាប់មកជនសង្ស័យជិៈម៉ូតូដែលខ្លួនលួចបាននោះបន្តធ្វើសកម្មភាពលួចអាគុយចំនួន ០២គ្រឿងទៀតដែលជារបស់ឈ្មោះ ឡឹក ដាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៣០នាទី ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចផ្ទះរបស់ខ្លួន មានទីលំនៅភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
កម្លាំងជំនាញ កំពុងកសាងសំណុំ ដើម្បីចាត់ការតាមនីតិវិធី ចំណែកវត្ថុតាងម៉ូតូនិងអាគុយ ត្រូវបានប្រគល់ជូនម្ចាស់វិញ ៕

អត្ថបទដែលជាប់ទាក់ទង