សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចាប់ផ្អើលភូមិ ! ករណីអំពើឃា..តកម្មដ៏សាហាវ បង្កឡើងដោយជនស..ង្ស័យម្នាក់ បានយកកាំបិតចាក់ដាវ ចាក់ប្រហារ ជនរងគ្រោះ ជាច្រើនកាំបិត ចំពោះ ០១ដាវបណ្តាលឲ្យធ្លាយពោះចេញពោះវៀនមកក្រៅ

ខេត្តស្វាយរៀង ៖ មានករណីអំពើឃាតកម្មដ៏សាហាវ បង្កឡើងដោយជនសង្ស័យម្នាក់ បានយកកាំបិតចាក់ដាវ ចាក់ប្រហារ ជនរងគ្រោះ ជាច្រើនកាំបិត ចំពោះ ០១ដាវបណ្តាលឲ្យធ្លាយពោះចេញពោះវៀនមកក្រៅ ០១កាំបិតចំឆ្អឹងជំនីខាងឆ្វេង ធ្លាយដល់សួតបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ បន្តែពេលទៅដល់ពាក់កណ្តាលផ្លូវ បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ។ ករណីដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាជារឿងគំនុំ ។
ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ឃាតកម្មនេះបង្កដោយជនសង្ស័យឈ្មោះ រ័ត្ន ណាគ្រី ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយក៏កាន់កាំបិតស្នៀត និងដាវ ដើរទៅចាក់ជនរងគ្រោះឈ្មោះរស់ សាវី អាយុ៤៤ឆ្នាំ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា ត្រូវចំនួន២កាំបិត មួយកាំបិតត្រូវចំពោះ ធ្លាយពោះវៀនចេញមកក្រៅនិងមួយកាំបិតទៀតត្រូវចំឆ្អឹងជំនីរខាងឆ្វេងធ្លាយរបាំង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ បន្ទាប់មកត្រូវបងប្អូនអ្នកស្រុកស្រែកឆោឡោ មកជួយ រួចបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យដើម្បីសង្គ្រោះក៏ប៉ុន្តែ ពេលដឹកដល់កណ្តាលផ្លូវជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់។
ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម, លោកបានដឹកនាំកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយធំ និងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ព្រមទាំងលោក ហែម សារិទ្ធ អភិបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវទើបដឹងថា ជនសង្ស័យពេលប្រព្រឹត្តបទល្មើសរួចហើយបានរត់គេចខ្លួនចូលទៅលាក់ខ្លួននៅក្នុងផ្ទះបងប្អូន បន្ទាប់មកសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចាប់ ខ្លួន ប៉ុន្តែពេលនោះជនសង្ស័យ មានវត្ថុតាងកាន់ជាប់ និងដៃ ហើយក៏បានវាយផ្ទះបងប្អូនរបស់ខ្លួនបែកកញ្ចក់បង្អួច ទ្វារផ្ទះ និងសម្ភារប្រើប្រាស់ខូចខាតអស់មួយចំនួនទៀត។
សមត្ថកិច្ចព័ទ្ធចាប់ខ្លួននោះ ជនសង្ស័យបានកាន់វត្ថុតាងកាំបិត ដាវ និងពូថៅតបត រហូតដល់ម៉ោង ១១និង០០នាទីយប់ថ្ងៃដដែល ទើបសមត្ថកិច្ចចូលអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន ភ្លាមនោះមានបងប្អូនជនរងគ្រោះ និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលមកវាយត្រូវជនសង្ស័យបណ្តាលឲ្យមានរបួសស្នាម។ មូលហេតុជនសង្ស័យធ្លាប់មានរឿងឈ្លោះគ្នាជាច្រើនលើកជាមួយជនរងគ្រោះ។
លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ បានបន្តថា នៅពេលឃាត់ខ្លួនសង្ស័យបានហើយ លោកបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ទោស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង