ពិធីចុះ MOU រវាងសមាគម IPA ជាមួយសមាគម VTC និងក្រុមហ៊ុន SSK

រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសមាគមសហព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកម្ពុជា (VTC) និងក្រុមហ៊ុន សារ៉ាសាហ្វី ខេ ហែល ឯ.ក (SSK) នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នេះ ត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោក កែវ ប៉ុនសឿន ប្រធានក្រុមប្រឹក្សាសមាគមសហព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកម្ពុជា និងលោក គុយ សារាត់ អគ្គនាយកក្រុមហ៊ុន សារ៉ាសាហ្វី ខេ ហែល ឯ.ក ៕

អត្ថបទដែលជាប់ទាក់ទង