រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីទេសចរណ៍កូរ៉េ

(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរបានពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពមគ្គុទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងការជំរុញជើងហោះហើរត្រង់ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។
ជំនួបពិភាក្សាធ្វើឡើងនាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង