ឈា..មស្រែកស្បែកហៅ ទីបំផុតជនដៃដល់ម្នាក់ខណៈវិលមកផ្ទះវិញ បានត្រូវនគរបាលចាប់ខ្លួនយកទៅដាក់គុក ក្រោយពីជននេះបានធ្វើសម្មភាពយ៉ាងសាហាវព្រៃផ្សៃវា..យស..ម្លាប់ប្រពន្ធខ្លួនឯងរហូតដល់ស្លា..ប់ (ករណីវាយសម្លាប់ប្រពន្ធមានផ្ទៃពោះ ប្រៀបដូចជាស..ម្លាប់មនុស្ស២នាក់)

ខេត្តតាកែវ ៖ ឈាមស្រែកស្បែកហៅ ទីបំផុតជនដៃដល់ម្នាក់ខណៈវិលមកផ្ទះវិញ បានត្រូវនគរបាលចាប់ខ្លួនយកទៅដាក់គុក ក្រោយពីជននេះបានធ្វើសម្មភាពយ៉ាងសាហាវព្រៃផ្សៃវាយសម្លាប់ប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ រួចរត់គេចខ្លួនអស់រយៈពេលជាង៥ខែ ។ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ទកម្រិតធ្ងន់ខេត្ត បានបញ្ជូនជនរូបនេះទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ។
ជនដៃដល់វាយសម្លាប់ប្រពន្ធខ្លួនឯងយ៉ាងព្រៃផ្សៃនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែ
មករា ឆ្នាំ២០២៥កន្លងទៅ វេលាម៉ោងប្រមាណ៧ព្រឹក នៅភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ។
លោកវរសេនីយ៍ឯក ឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានប្រាប់ថា នេះជាការអនុវត្តតាមដីកាបញ្ជាឲ្យនាំខ្លួនពិរុទ្ធជនឈ្មោះ ខុន វណ្ណថង ហៅឡុក ភេទប្រុស អាយុ៣១ឆ្នាំ ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ។
ក្រោយការចាប់ខ្លួន ជនដៃដល់បានសារភាពថារូបគេពិតជាបានវាយសម្លាប់ប្រពន្ធខ្លួនឯងប្រា
កដមែន ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១០ព្រឹក នៅផ្ទះស្ត្រីរងគ្រោះក្នុងភូមិខាងលើ មានការផ្អើលឆោឡោដល់អ្នកភូមិ បន្ទាប់ពីកូនស្ត្រីរងគ្រោះមកពីផ្ទះជីដូន ហើយបើកទ្វារចូលទៅក្នុងផ្ទះ ស្រាប់តែឃើញម្តាយស្លាប់ក្នុងស្ថានភាពដេកដណ្ដប់ភូយ និងមុខហើមខ្មៅទៅហើយ ។
នៅពេលឃើញបែបនេះ ក្មេងស្រីបានចេញទៅប្រាប់ជីដូន ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលឡើង ។
បើតាមការពិនិត្យសពដោយសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះមានផ្ទែពោះជាង៣ខែ ត្រូវឃាតករជាប្តីវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ដោយយកកាំបិតចាក់ទ្រូង រួចកាច់កដៃកជើងបាក់ខ្ទេច ហើយលើកសពមកដាក់ដេកលើគ្រែនិងគ្របភួយ ។
ករណីសម្លាប់នេះ គឺនៅចន្លោះពីម៉ោង១០ ទៅម៉ោង១១យប់ ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៤ ហើយមុនពេលមានការភ្ញាក់ផ្អើលគឺជនដៃដល់មិនទាន់រត់គេចខ្លួននៅឡើយទេ ។ លុះពេលមានការភ្ញាក់ផ្អើល ទើបជនដៃដល់រត់គេច់ខ្លួន រហូតជាង៥ខែត្រឡប់ចូលផ្ទះវិញ ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង ។ ចំពោះការសម្លាប់ប្រពន្ធនេះ ត្រូវបានសមត្ថកិច្ចថា បណ្ដាលមកពីស្រវឹងគ្រឿងញៀន ។
លោកវរសេនីយ៍ឯក សែម សុជាតិ នាយការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតធ្ងន់ខេត្ត នៅព្រឹកថ្ងៃទី២១ មករា ២០២៥ បានបញ្ជូនជនដៃដល់ទៅសាលាដំបូងខេត្ត ដើម្បីទទួលទោសទៅតាមច្បាប់ ព្រោះជាករណីវាយសម្លាប់ប្រពន្ធមានផ្ទៃពោះ ប្រៀបដូចជាសម្លាប់មនុស្ស២នាក់ដែរ ៕

អត្ថបទដែលជាប់ទាក់ទង