ករណីបា..ញ់ប្រហារគ្នាយ៉ាងឃោ..រឃៅគឺផ្ដើមចេញពីគំនុំរឿងស្រី ពួកគេជាមនុស្សធ្លាប់ស្គាល់គ្នា ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធពីបទឃា..តក..ម្មគិតទុកជាមុន
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំង
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ទៅលើជនជាប់ចោទម្នាក់ឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួន តម្រូវឱ្យនាំជនជាប់ចោទយកទៅឃុំខ្លួនដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធពីបទឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តនៅចំណុចក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់ និងរបួស រឿងដណ្តើមស្រីគ្នា ។
សូមជម្រាបដែរថា ក្រុមជនដៃដល់យ៉ាងតិច៣នាក់ បានប្រើអាវុធខ្លីបាញ់ប្រហារទៅលើគូភាគីម្ខាងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសចំនួន២នាក់ ព្រោះតែរឿងដណ្ដើមស្រី ។ ពេលនេះ សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជាក់លាក់ចំនួន២នាក់ហើយ ថែមទាំងកំពុងតាមចាប់ខ្លួនទៀតផង ។ នេះបើតាមការផ្ដល់ព័ត៌មានបន្ថែមពីលោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទ ។
លោក លឹម ពុទ្ធីឡា បានឲ្យដឹងថា បើតាមការស្រាវជ្រាវពេញមួយកំណាត់ថ្ងៃនេះ ពីករណីបាញ់ប្រហារគ្នាយ៉ាងឃោរឃៅគឺផ្ដើមចេញពីគំនុំរឿងស្រី ពួកគេជាមនុស្សធ្លាប់ស្គាល់គ្នា ។ ប៉ុន្តែយ៉ាងណា យើងបានដឹង និងកំណត់បាននូវមុខសញ្ញាជនដៃដល់២នាក់ ហើយក្នុងចំណោមបក្សពួកគេចំនួន៣នាក់ ។
ដោយឡែក ចំពោះរថយន្តដែលក្រុមជនដៃដល់ជិះធ្វើសកម្មភាពវិញ បើតាមលោកស្នងការរងរូបនេះ បានប្រាប់ថា យើងមិនទាន់ប្រាកដថា មានចំនួនប៉ុន្មានគ្រឿង ហើយរថយន្តម៉ាកអ្វីខ្លះនោះទេ ព្រោះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ និងត្រូតពិនិត្យកាមេរ៉ាសុវត្ថិភាពនានាដែលគេបំពាក់នៅទីនោះ ៕