សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធភូមិភាគទី២

ព្រៃវែង ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធភូមិភាគទី២ កងទ័ពជើងគោក តាមរយ:ឧត្ដមសេនីយ៍ទោ មឿន សាម៉ន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រៃវែង សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាមសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ ជូនសមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនងាយរងគ្រោះ និងអ្នកទទួលរងគ្រោះដោយគ្រោះមហន្ដរាយផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង