ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍រៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន
នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍រៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោក លោកស្រីនាយ/ប្រធានការិយាល័យ លោកនាយរងការិយាល័យ ព្រមទាំងមន្រ្តីចំណុះនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕