ចាប់ខ្លួនជនស..ង្ស័យ ករណីឆបោក និងប្រើប្រាស់ឯកសារក្លែងក្លាយ

កំពង់ឆ្នាំង៖ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តចំនួន ៤ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស។
នៅ ល្ងាច ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ កម្លាំងសរុបចំនួន ៨ នាក់ បានចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ផល្លីន ភេទស្រី អាយុ ៣៩ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ (ប្រធានសាខាចលនាយុវជនកម្ពុជាក្រុម ១៥៧) ដែលមានអាស័យដ្ឋានស្នាក់នៅភូមិរំចេក ២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការចាប់ខ្លួននេះ បានដើរតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣៣/០២១ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ ចេញដោយឯកឧត្តម គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង។ ជនសង្ស័យត្រូវបានចោទប្រកាន់ចំពោះករណី “ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ” ដែលបានកើតឡើងកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សម្ភារៈវត្ថុតាងដែលបានដកហូតរួមមាន៖
១. ទូរសព្ទដៃចំនួន ១ គ្រឿង ម៉ាក iPhone 16 Pro Max
២. ទូរសព្ទដៃចំនួន ១ គ្រឿង ម៉ាក Samsung ពណ៌ខ្មៅលាយទឹកប្រាក់
៣. ទូរសព្ទដៃចំនួន ១ គ្រឿង ម៉ាក Vivo ពណ៌ខ្មៅ
ជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅលោកចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង