ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ នៅរោងម៉ាស៊ីនចំនួន៣ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅរសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវនិងបរិមាណនៃការស្តុកស្រូវទុករបស់រោងម៉ាស៊ីនចំនួន៣ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ៖
១.រោងម៉ាស៊ីនកិនស្រូវ សេក មាស
២.ក្រុមហ៊ុន Amru Rice
៣.រោងម៉ាស៊ីនកិនស្រូវ ១៦៨៨។
តាមការចុះពិនិត្យជាក់ស្តែង រោងម៉ាស៊ីន កំពុងធ្វើការប្រមូលទិញស្រូវនិងស្តុកទុក និងកិនកែច្នៃសម្រាប់បំរើការនាំចេញយ៉ាងសកម្មហើយកំពុងបន្តទិញស្រូវពីកសិករតាមសមត្ថភាព និងលទ្ធភាព។
ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់បន្តជួយទិញស្រូវកសិករឲ្យអស់លទ្ធភាព នៅក្នុងរដូវប្រមូលផលស្រូវប្រាំងនេះ ហើយជាមួយគ្នានេះ ក្នុងករណីរោងម៉ាស៊ីន មានតម្រូវការឥណទានអាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន ៕

អត្ថបទដែលជាប់ទាក់ទង