ឃា…ត់ខ្លួនមនុស្ស ៣៨នាក់ ក្នុងខារ៉ាអូខេស្លាកយីហោ «ម្លប់ស្នេហ៍» សង្ស័យបង្កប់សេវាបម្រើកម្សាន្ត

ភ្នំពេញ ៖ ប្រតិបត្តិការនេះបានធ្វើឡើង កាលពី យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាឌីប៉ុក (ផ្លូវឱកាសខ្ញុំ ) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយកម្លាំងសម្ថកិច្ចខណ្ឌសែនសុខបានធ្វើការឆ្ម.ក់បង្ក្រាប KTV មួយកន្លែងមានស្លាកយីហោ «ម្លប់ស្នេហ៍» សង្ស័យបង្ក.ប់សេវាបម្រើកម្សាន្ត និងឃាត់បានមនុស្សប្រុសស្រី៣៨ នាក់ ។

ប្រភពព័ត៌មានពីកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា កម្លាំងជំនាញបានទទួលនូវការរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងខេធីវីយីហោ ម្លប់ស្នេហ៍ នៅតាមបណ្តោយផ្លូវឱកាសខ្ញុំមានលួចលាក់បង្ក.ប់សេវាបម្រើកម្សាន្ត និងមាននារីមួយចំនួនមិនទាន់គ្រប់អាយុបានមកកាន់កន្លែងនេះបម្រើសេវាទៅកាន់ភ្ញៀវ ។

បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលើដោយសង្ស័យបង្ក.ប់មានសេវាបម្រើកម្សាន្ត កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន ក៏បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឆ្ម.ក់បង្ក្រាប KTV ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៣៨នាក់ក្នុងនោះមានប្រុស៤នាក់ ម៉ូតូចំនួន០៤គ្រឿង និងសម្ភារៈសង្ស័យមួយចំនួន ។
ក្រោយមកកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជនក៏បានបញ្ជូនមនុស្សប្រុសស្រីទាំង៣៨នាក់ រួមទាំងម៉ូតូ០៤គ្រឿង និងសម្ភារៈដែលសង្ស័យខាងលើយកទៅអគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាទុកសួរនាំបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង