ប៉ូលិសចាប់ឃា..ត់ខ្លួនក្រុមដឹកជញ្ជូនម្ហូប E-Gets ចំនួន៤នាក់ ករណីវាយរថយន្ត និងជនជាតិចិន ព្រោះតែខឹងជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើកគេចខ្លួន

(ព្រះសីហនុ)៖ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដោយជនជាតិចិនម្នាក់ត្រូវបានក្រុមអ្នកដឹកជញ្ជូនក្រុមហ៊ុន E-Gets ដេញតាមវាយខ្លួននិងរថយន្ដបណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែជនជាតិចិននោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមបើករត់គេចមិនព្រមឈប់ដោះស្រាយ។

កម្លាំងនគរបាលខេត្តព្រះសីហនុបានចាប់ឃាត់ខ្លួនក្រុមអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន E-Gets ចំនួន៤នាក់ ក្នុងចំណោមបក្ខពួកជាច្រើនទៀត ពាក់ព័ន្ធករណីព្រួតគ្នាវាយរថយន្ដជនជាតិចិនដែលបានបង្កគ្រោះថ្នាក់បុកជាមួយរថយន្ដ២គ្រឿងទៀត ហើយព្យាយាមបើករត់គេចមិនព្រមឈប់ដោះស្រាយ។

ពាក់ព័ន្ធករណីនេះ រំលងមិនបានប៉ុន្មានម៉ោងផង នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនយុវជនចំនួន៤នាក់ ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ចំពោះអត្តសញ្ញាណក្រុមយុវជនដែលជាអ្នកដឹកម្ហូបនោះ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឲ្យដឹងនៅឡើយនោះ។

សូមនាំគ្នាបញ្ឍប់ការប្រើប្រាស់អំពើហិង្សាដោយប្រការណាមួយ ព្រោះការប្រើប្រាស់នូវអំពើហិង្សាគ្រប់រូបភាពគឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌដែលអ្នកប្រព្រឹត្តិអាចប្រឈមនឹងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនិងស្ថាបនតុលាការ៕

អត្ថបទដែលជាប់ទាក់ទង