អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គិតមកដល់ពេលនេះសម្រេចការសាងសង់បានជាង ៩៤% និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា
កណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគិតមកដល់ពេលនេះសម្រេចការសាងសង់បានជាង ៩៤% និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីដើមខែមករាកន្លងទៅ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១ ស្ថាបត្យកម្ម ដ៏អស្ចារ្យបំផុតនៅលើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន ៕