បុរសស្ត្រី៤នាក់ផឹកស៊ីជុំគ្នា រួចបម្រុងនាំគ្នាទៅហូបអីនៅក្រៅបន្ត ស្រាប់តែជនបង្កវាយ រងរបួសធ្ងន់២នាក់ និងស្រាល២នាក់ ចំណែកជនបង្កភ័យរត់គេចខ្លួនបាត់
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បុរសស្ត្រី៤នាក់ផឹកស៊ីជុំគ្នា រួចបម្រុងនាំគ្នាទៅហូបអីនៅក្រៅបន្តស្រាប់តែជនបង្កវា.យរងរបួសធ្ងន់២នាក់ និងស្រាល២នាក់ ចំណែកជនបង្កភ័យរត់គេចខ្លួនបាត់បង្កអោយមានការភ្ញាក់ផ្អើល នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុពួកគាត់បាននាំគ្នាផឹកស៊ីជួបជុំគ្នានៅបន្ទប់ជួលជាន់ទី២ មានគ្នា៩នាក់ ក្នុងនោះស្រី៥នាក់ និងប្រុស៤នាក់ ខណៈពេលផឹកស៊ីចប់នៅវេលាម៉ោង១០ហើយបម្រុងនាំគ្នាទៅហូបអីនៅខាងក្រៅបន្តទៀតពេលកំពុងរៀបចំអីវ៉ាន់ ក៏ស្រាប់តែជនបង្កដែលផឹកស៊ីនៅក្បែរមួយក្រុមក្នុងនោះម្នាក់បានយកស្នាប់ដៃមកវា.យជនរងគ្រោះចំនួនបួននាក់បណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាល២នាក់ទើបមានស្រីម្នាក់ដែលទៅជួយឃាត់រងរបួសស្រាល ។
ប្រភពព័ត៌មានពីជនរងគ្រោះបានបន្តទៀតថា ខណៈជនបង្កវា.យពួកគាត់ហើយបានគំរាមថា ចេញទៅខាងក្រៅនឹងកម្ទេចម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះទៀតផង ។ លុះបន្ទាប់មកជនរងគ្រោះទាំងបួននាក់ចុះមកខាងក្រៅ ដើម្បីអោយបងប្អូនជួយទាក់ទងទៅសមត្ថកិច្ចក៏ស្រាប់តែជនបង្កគំរា.មបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ អោយនាំគ្នាចូលដេកទៅ ចំណែកបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានទាក់ទងទៅនគរបាលប៉ុស្តិ៍ ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
នគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុសហការជាមួយអាជ្ញាធរ និងម្ចាស់ផ្ទះ ដើម្បីឃាត់ជនបង្ក តែទៅមើលបន្ទប់ជួលជនបង្កនាំគ្នារត់គេចខ្លួនបាត់ ៕