ផ្ទះជួលរបស់ពលរដ្ឋចំនួន៦បន្ទប់ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល
ភ្នំពេញ ៖ ផ្ទះជួលរបស់ពលរដ្ឋចំនួន៦បន្ទប់បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមទាំងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបា.ញ់ពន្លត់ នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្ទះបេតុង ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះ គឺពួកគាត់បានជួលដីឡូត៍របស់គេហើយបានសង់ជាផ្ទះដោយខណ្ឌចែកចំនួន៦បន្ទប់ ដើម្បីស្នាក់នៅលុះដល់ម៉ោងកើតហេតុ អត់ដឹងថា មានបញ្ហាអ្វីកើតឡើងទេ ក៏ស្រាប់តែឃើញមានភ្លើងឆេះសន្ធោសន្ធៅចេញពីផ្ទះនៅខាងក្រោយគេ ទើបរាលដាលមកដល់ផ្ទះនៅខាងមុខយ៉ាងសន្ធោសន្ធៅផ្អើលបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ជួយនាំគ្នាយកទឹកដើម្បីពន្លត់តែការពន្លត់មិនអាចគ្រប់គ្រងបានទេទើបនាំគ្នារាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុំរថយន្តជំនួយពន្លត់អគ្គិភ័យមកអន្តរាគមន៍ផងដែរ ។
ក្រោយមក មានរថយន្តពន្លត់អគ្គិភ័យបានចេញទៅអន្តរាគមន៍ជាច្រើនគ្រឿង ហើយធ្វើការបា.ញ់ពន្លត់ រហូតទៅដល់វេលាម៉ោង១ជាងយប់ថ្ងៃដដែលទើបធ្វើឲ្យភ្លើងរលត់ទៅវិញជាស្ថាពរ ។ សមត្ថកិច្ចបានអោយដឹងថា មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែខូចខាតសម្ភារៈនៅក្នុងផ្ទះអស់ទាំងស្រុងក៏ដូចជា ឆាបឆេះផ្ទះធ្វើអំពីសង្ក័សី អស់ចំនួន៦បន្ទប់ រងការខូចខាតទាំងស្រុងចំពោះមូលហេតុវិញសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្ត ៕