កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ឆ្នាំទី១ អាណត្តិទី៤

ភ្នំពេញ÷នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នៅសាលាខណ្ឌពោធិ៍សែនជ័យបានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាព លោក អុិត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ សមាជិក សមាជិកា អញ្ជើញចូលរួម ១៨/២១ រូប អវត្តមាន៣រូប។
ដោយមានការអញ្ជើញចូលរួម លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក លោកស្រី អភិបាលរងខណ្ឌ លោក លោកស្រី នាយករដ្ឋបាលសាលាខណ្ឌ ចៅសង្កាត់ទាំង៧ និងលោក លោកស្រីប្រធានការិយាល័យ អង្គភាពលទ្ធកម្មក្នុងរចនាសម្ព័ន្ធខណ្ឌ។
របៀបវារៈនៃកិច្ចប្រជុំមានចំនួន០៧ មានដូចជា÷
១.ពិធីប្រកាសទទួលស្គាល់នាយករងរដ្ឋបាល ប្រធាន អនុប្រការិយាល័យក្នុងរចនាសម្ព័ន្ធខណ្ឌ
២.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤។
៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៤.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីណែនាំស្ដីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) និងប្រតិទិនការងារសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៥.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការសម្រេចទូទាត់ចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសេចក្ដីសម្រេចស្ដីពីការសម្រេចទូទាត់ចំណូល-ចំណាយថវិកាសាលារៀន សម្រាប់ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៦.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយសម្រាប់ខែមករា ឆ្នាំ២០២៥ ជូនមន្រ្តីរាជការ។
៧.បញ្ហាផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង