កិច្ចប្រជុំសាមញលើកទី៨ អាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ
ភ្នំពេញ÷ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី៨ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ឃុត សុខខា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ។
កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ លោក-លោកស្រីនាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១០ អនុប្រធានអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងប្រជាពលរដ្ឋ តំណាងអង្គការសង្គមសុីវិល សរុបអ្នកចូលរួម៥២នាក់។
ក្នុងនោះដែក៏មានរបៀបវារៈប្រជុំចំនួន០៧ ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៧ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ។
២-ពិនិត្យ និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា ស្តីពីការអនុវត្តការងាររបស់ខណ្ឌសែនសុខ។
៣-ពិនិត្យ និងអនម័តលេីសេចក្តីព្រាង
-ផែនការរួមស្តីពីគណនេយ្យភាពសង្គម
-ផែនការសកម្មភាពសម្រាប់អនុវត្តការងារគណនេយ្យភាពសង្គម នៃរដ្ឋបាលខណ្ឌសែនសុខ សម្រាប់ឆ្នាំ២០២៥
-ផែនការថវិការសម្រាប់អនុវត្តការងារគណនេយ្យភាពសង្គម នៃរដ្ឋបាលខណ្ឌសែនសុខ សម្រាប់ឆ្នាំ២០២៥
៤-ពិនិត្យ និងអនម័តលេីសេចក្តីព្រាង
-សេចក្រីសម្រេចស្តីពីការទទួលស្គាល់គណៈគ្រប់គ្រងសាលាមត្តេយ្យបុរី១០០ខ្នង
-សេចក្រីសម្រេចស្តីពីការទទួលស្គាលគណៈគ្រប់គ្រងសាលាបឋមសិក្សាទាំង១០
-សេចក្រីសម្រេចស្តីពីការទទួលស្គាល់សាលាមធ្យមសិក្សាសាធារណទាំង៤
-សេចក្រីសម្រេចស្តីពីការទទួលស្គាល់មជ្ឈមណ្ឌលសិក្សាសហគមន៍សែនសុខទី៥
៥-ពិនិត្យ និងអនុម័ត លេីកំណត់បែងចែកភារៈកិច្ចរបស់គណៈអភិបាលខណ្ឌសែនសុខ
៦-ពិនិត្យ និងអនុម័តលេីសំណេីបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តដែលបានមកកពីកាតផ្តល់សេវារដ្ឋបាល សំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែធ្នូ ឆ្នាំ២០២៤។
៧-ការងារផ្សេងៗ៕